ពិសាទឹកដោះគោ ១កែវ មុនចូលគេងជួយឲគេងលក់ស្រួល

មនុស្សមួយចំនួន ធ្លាប់ជួមបញ្ហាគេងមិនលក់។ ប៉ុន្តែមានវិធីងាយៗ អាចជួយដោះស្រាយបញ្ហាបាន នោះគឺការទទួលទានទឹកដោះគោ ១កែវ មុនចូលគេង ដែលវាអាចជួយកាត់បន្ថយភាពតានតឹងនិងជួយឲ្យគេងលក់ស្រួលពេញ ១យប់។

លើសពីនេះ ការទទួលទានទឹកដោះគោ មុនចូលគេង បានជួយជំរុញឲ្យកើតអារម្មណ៏ធូរស្បើយ និងជួយរំឮកការចងចាំក្នុងវ័យក្មេងដ៏កក់ក្តៅ ដែលអ្នកម្តាយធ្លាប់លួងលោមបំពេ មុនចូលគេងនោះទៀតផង។


ការទទួលទានទឹកដោះគោ ក្រៅពីអាចជួយបន្ថយភាពតានតឹងពីការធ្វើការ និងជួយឲ្យគេងលក់ស្រួលហើយ ទឹកដោះគោក៏មានសារធាតុអាហារ ៥៥ប្រភេទទៀត ទាំងប្រូតេអីុន វីតាមីន ការបូអីុដ្រាត កាល់ស្យូម អាស៊ីដអាមីណូ ដែលជួយបំប៉ន និងជួយជុសរាងកាយផ្នែកដែលសឹករេចរឹល បង្កើនភាពរឹងមាំរបស់ឆ្អឹងនិងធ្មេញ បំប៉នប្រព័ន្ធប្រសាទ រួចទាំងការបង្កើតសាច់ដុំ ក្នុងអំឡុងពេលដែលកំពុងគេងលក់ផងដែរ។ អ្នកអាចទទួលទានទឹកដោះគោ ចន្លោះពេលថ្ងៃ ថែម ១កែវ ដើម្បីឲ្យរាងកាយបានទទួលសារធាតុអាហារគ្រប់គ្រាន់ តាមតម្រូវការ៕

No comments:

Powered by Blogger.