រឿង ហ៊ីងធាត់ និង ហ៊ីងស្គម


នេះជារឿងរបស់ហ៊ីងពីរ ហ៊ីងមួយធាត់ ហ៊ីងមួយទៀតស្គម។
 ថ្ងៃមួយ ពេលគេនាំគ្នាដើររកចំណី ក៏ធ្លាក់ចូលក្នុងធុងទឹកកំបោរ។ ពួកគេមិនអាចលោតចេញមលខាងក្រៅបានទេ ព្រោះវារអិលខ្លាំងពេក។ ដូច្នោះហើយ ពួកគេមានតែហែលក្នុងធុងទឹកកំបោរនោះជាបន្តទៀត។
ហ៊ីងធាត់និយាយទៅកាន់កង្កែបស្គមថាបង! យើងមិនគួរខំហែលអីទៀតទេ យើងគង់តែលង់ងាប់ជាមិនខាន ដូច្នេះយើងគួរតែឈប់ប្រឹងហែលតទៅទៀតទៅ។ ហ៊ីងស្គមឆ្លើយវិញថា: “អូន! យើងត្រូវខំទទះជើងតទៅទៀត មុខជាមានគេមកជួយយើងជាមិនខាន”។ អ្នកទាំងពីរក៏ទទះជើងខំហែលជាបន្តទៅទៀត។
ហែលបានមួយរយះមក ហ៊ីងធាត់ក៏និយាយថា: “បង! មើលទៅអត់ប្រយោជន៍ទេ ខ្ញុំហត់ណាស់ ខ្ញុំមិនអាចតស៊ូបានតទៅទៀតទេខ្ញុំសុខចិត្តលង់ស្លាប់ទៅចុះ។ ម្យ៉ាងទៀត ថ្ងៃនេះជាថ្ងៃអាទិត្យ គ្មានអ្នកណាគេមកជួយយើងទេ។ យើងមុខជាគ្មាន ផ្លូវអីចេញរួចទេ”។
តែហ៊ីងស្គមឆ្លើយថា: “យើងត្រូវខំទៅទៀត ខំទទះជើងហែលទៅទៀត។ មុខជាមានអ្វីកើតឡើងមិនខាន យើងត្រូវខំតទៅទៀត”។
  
      ប៉ុន្មានម៉ោងក្រោយមក ហ៊ីងធាត់ក៏និយាយថា: “ខ្ញុំគ្មានកំលាំងចិត្តបន្តទៀតទេ ខំទៅក៏អត់បានការអីដែរ យើងគង់តែស្លាប់ជាមិនខាន។ តើខំដើម្បីអ្វីទៀត? ថាហើយក៏ឈប់ខំទទះជើងហែលតទៅទៀត។ ហ៊ីងធាត់ក៏ត្រូវលង់ស្លាប់ទៅ។ តែហ៊ីងស្គមវិញនៅតែខំទទះជើងជាបន្តទៀត”។

ដល់នាទីក្រោយមក ហ៊ីងស្គមដឹងថាជើងរបស់ខ្លួនប៉ះនឹងអ្វីរឹង មិនមែនទឹកកំបោរដូចមុនទេ។ តាមពិតទៅគេបានកូរទឹកកំបោរតាមរយះការទទះជើងហែលនេះ​ អោយក្លាយជា“ប៊េរី” ហើយហ៊ីងស្គមក៏លោតចេញពីធុងរួច ហើយរស់បន្តទៀត។

No comments:

Powered by Blogger.