ភ្នំបូកគោ(Bokor National Park)
ភ្នំបូកគោនេះមានចំងាយពីក្រុង កំពត ៤២គ.ម រហូតដល់កំពូលភ្នំ។ កាលដំបូងឡើយ បូកគោគឺជាទីកន្លែងសំរាប់លំហែរកាយ ក្នុងការផ្លាស់ប្តូរអាកាសធាតុ នៃតំបន់វាលរាបទៅតំបន់កំពូលភ្នំនាឆ្នេរសមុទ្រ។ ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ ម៉ែត្រ អាកាសធាតុនៅទីនោះមានភាពត្រជាក់បង្គួររុក្ខេជាតិទាំងឡាយមានភាពរីកស្រស់គ្រប់
ពេលវេលាព្រមទាំងមាន ទេសភាពធម្មជាតិដ៏ល្អៗ ដូចជាផ្ទាំងថ្មធំៗជាច្រើនឥតគណនា
នៅរាយប៉ាយក្រោមដើមរុក្ខជាតិ
ខ្លះទៀតនៅ កណ្តាលវាល ខ្លះទៀតដូចជារូបសត្វផ្សេងៗ មានរាងជាសំពៅ។ ភ្នំបូកគោ
ល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ភ្នំបូកគោជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមិនថាធម្មជាតិ អាកាសធាតុ
ដំណើរកម្សាន្តរុករកឬសម្រាកលម្ហែនោះទេ សុទ្ធសឹងតែអាចធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លា និងអនុស្សាវរីយ៍បំភ្លេចមិនបាន។
បដិមាលោកយាយម៉ៅ មានកម្ពស់ 29 ម៉ែត្រ ត្រូវបានសាងសង់ឡើងនៅឆ្នាំ 2010 ស្ថិតក្នុងឥរិយាបថអង្គុយសមាធិបែរព្រះភក្រ្តសម្លឹងទៅកាន់ផ្ទៃ សមុទ្រ។ បដិមាលោកយាយម៉ៅដ៏ធំសម្បើមដែលមានអាសនៈលើភ្នំបូកគោនេះ គឺជាទីកន្លែងបូជាថ្មីមួយរបស់ប្រជាជនខ្មែរដែលគោរពជឿជាក់លើ ព្រលឹងដែលថែរក្សាអ្នកដំណើរទាំងឡាយឲ្យមានសេចក្តីសុខនិងសុវត្ថិភាព។
២/ទឹកជ្រោះពពកវិល
ទឹកជ្រោះពពកវិលត្រូវបានគេដាក់ឈ្មោះឲ្យសមទៅនឹងការពិតនៃ ទីកន្លែងមួយនេះ ដែលមានផ្ទាំងពពកនៅអណ្ដែតត្រសែតពីខាងលើជាប់មិនលោះពេល។ នៅក្នុងរដូវវស្សា ទឹកជ្រោះពពកវិលមានសម្រស់ស្រស់ស្អាតនិងអាចឲ្យភ្ញៀវទេសចរហែលលេង បាន ។ នៅទីនេះ អ្នកអាចអង្គុយសម្រាកលំហែ ដើរគយគន់ព្រៃព្រឹក្សា និងទទួលទានអាហារថ្ងៃត្រង់ ដោយជ្រើសយកបរិវេណក្បែរទឹកជ្រោះ ឬនៅខាងក្នុងភោជនីយដ្ឋានទឹកជ្រោះពពកវិល។
៣/បឹងលើភ្នំ
នៅចម្ងាយប្រមាណ 5 គម ពីរមណីយដ្ឋានឋានសួគ៌បូកគោ មានទីកន្លែងសម្រាប់ការកម្សាន្តកីឡាលើទឹកមួយចំនួនរង់ចាំភ្ញៀវទៅ កម្សាន្ត មានដូចជា ការជិះទា ទូកកានូ ទូកកាយ៉ាក់ និងស្ទូចត្រីជាដើម។ បឹងលើភ្នំនេះផ្ទុកទឹកចំនួនកន្លះលានម៉ែត្រគូប។
៤/វត្តសំពៅប្រាំ
“វត្តសំពៅប្រាំ”ត្រូវបានដាក់ឈ្មោះទៅតាមថ្មដែលដុះឡើងមកមាន រាងដូចជាសំពៅប្រាំតម្រៀបគ្នា ហើយក៏មានរឿងនិទានទាក់ទងនឹងថ្មសំពៅប្រាំនេះ។
វត្តសំពៅប្រាំមានទីតាំងនៅលើជ្រោយមួយដែលអាចមើលឃើញទេសភាពនៃ ព្រៃព្រឹក្សាពណ៌ខៀវស្រងាត់នៅតាមជ្រលងដងភ្នំ និងផ្ទៃសមុទ្រធំល្វឹងល្វើយឆ្ងាយសន្លឹមនៅខាងក្រោម អមដោយផ្ទាំងពពកដេរដាសគួរជាទីគយគន់ពេកក្រៃ។
៥/ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់)
សំណង់អគារប្រវតិ្តសាស្រ្តមួយនេះ ធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃនិងស្រស់ស្អាតមួយនាសម័យអាណានិគម និងរាស្រ្តនិយម។
ក្រោយពីត្រូវបោះបង់ចោល
សណ្ឋាគារនេះបានប្រែសម្បុរទៅតាមកាលវេលា ប៉ុន្តែអគារទាំងមូលនៅមានសភាពរឹងមាំនៅឡើយ ហើយបច្ចុប្បន្នកំពុងត្រូវបានជួលជុលលាបពណ៌ឡើងវិញ ដោយរក្សានូវទម្រង់ដើមទាំងស្រុង។
៦/ដំណាក់ស្លាខ្មៅ
ដំណាក់ស្លាខ្មៅ
គឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទនរោត្តម សីហនុ សម្រាកលម្ហែព្រះកាយ ដែលត្រូវបានសាងសង់ឡើងពីថ្មនិងមានបិទដោយឈើស្លាខ្មៅនៅក្នុង ឆ្នាំ1936។
ថ្វីបើអគារទាំងមូលនៅមានសភាពរឹងមាំយ៉ាងណាក្តី ប៉ុន្តែទ្វារនិងបង្អួចនៃដំណាក់នេះត្រូវបានបាត់បង់អស់ទៅហើយ។ នៅទីនេះ អ្នកនឹងបានឃើញពីទេសភាពដ៏ស្រស់ស្អាតគួរឲ្យរំភើបនៅខាងក្រោយ ដំណាក់ ហើយទីនេះក៏ជាទីកន្លែងសម្រាប់គយគន់ទេសភាពថ្ងៃរៀបលិចដ៏អស្ចារ្យ ផងដែរ។
៧/ដំណាក់ព្រះបាទមុនីវង្ស
ឬដំណាក់ស្តេច
ដំណាក់ព្រះបាទមុនីវង្ស គឺជាអគារមួយក្នុងចំណោមសំណង់អគារជំនាន់អាណានិគមដ៏ធំស្កឹមស្កៃគួរ ឲ្យកត់សម្គាល់នៅលើភ្នំបូកគោ។ ដំណាក់នេះត្រូវបានសង់សម្រាប់ព្រះបាទមុនីវង្ស ដើម្បីទ្រង់សម្រាកកម្សាន្តពីអាកាសធាតុក្តៅ។
៨/វាលស្រែ100
ជាដំបូង អ្នកប្រហែលជាចាប់អារម្មណ៍នឹងឈ្មោះដ៏ពិរោះរបស់ទីកន្លែងមួយនេះ បន្ទាប់មកអ្នកក៏អាចនឹងភ្ញាក់ផ្អើលចំពោះទេសភាពនោះទីនេះផងដែរ។ វាមិនមែនជាវាលស្រែទេ តែវាគឺជាផ្ទាំងថ្មដែលដុះរដិបរដុបខណ្ឌចែកវាលស្មៅដ៏ធំ ល្វឹងល្វើយ។
វាលស្រែ១០០ ជាទីកន្លែងមួយដ៏ស្រស់ស្អាតសម្រាប់ការផិ្តតយករូបភាពអនុស្សាវរីយ៍ នៅក្នុងម៉ាស៊ីនថតរបស់អ្នក។
៩/វាលស្រែ500
វាលស្រែ 500 មានចម្ងាយ ១៧គីឡូម៉ែត្រ ពីរមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលចំណាយពេលធ្វើដំណើរប្រហែលជា
៣០ នាទីតាមរថយន្ត។ វាលស្រែ500 គឺជាឈ្មោះនៃតំបន់ព្រៃភ្នំធម្មជាតិមួយកន្លែង ដែលលាក់ខ្លួនពួនអាត្មាជាយូរមកហើយនៅលើភ្នំបូកគោ ដែលរមណីយដ្ឋានទើបនឹងបាន ត្រួសត្រាយផ្លូវថ្មី
ឲ្យភ្ញៀវបានចូលទស្សនា។ នៅទីនេះ
ក៏ជាជម្រករបស់ផ្កាបំពង់ក្រឡោម ផ្កាអ័រគីដេព្រៃ និងសត្វមេអំបៅជាច្រើនប្រភេទផងដែរ។
១០/កន្លែងសមាធិ
មិនថាទីតាំង សម្រស់ធម្មជាតិ
ឬបរិយាកាស ឧទ្យានជាតិភ្នំបូកគោ
មានលក្ខណៈពិសេសដាច់ដោយឡែកដែលកម្ររកគូប្រដូចបានសម្រាប់ការ កម្សាន្តទាំងផ្នែកផ្លូវកាយនិងផ្លូវចិត្ត។
នៅមិនឆ្ងាយពីរមណីយដ្ឋាន
ឋានសួគ៌បូកគោ
មានទីតាំងសមាធិដ៏ស្ងប់សុខនិងស័ក្ដិសិទ្ធិជាច្រើនដែលកំពុងរង់ចាំ លោកអ្នក
មកសម្រាកបន្ធូរអារម្មណ៍
ស្វែងរកពេលវេលាស្ងប់សុខសម្រាប់ផ្លូវចិត្ត កែសម្រួលអារម្មណ៍ឲ្យស្រស់ថ្លា និងរក្សារាងកាយនិងទឹកចិត្តឲ្យមានថាមពលរឹងមាំបានផងដែរ។
ប្រភពពី៖ ប៊ុណ្ណារ៉ា









No comments:
Post a Comment