ខ្សែទឹក និងដុំថ្ម





ខ្សែទឹកដែលកំពុងតែហូរកាត់ជ្រោះតូចៗបានបន្លីសំឡេងរាក់ទាក់ជាមួយដុំថ្មដែលសិ្ថតនៅរាំងផ្លូវ
នៅកណ្តាលជ្រោះដោយក្តីរីករាយថា



សួស្តីដុំថ្ម
ខ្ញុំកំពុងតែរៀបចំចេញដំំណើរហើយណា ឯងដឹងទេ? ដុំថ្មក៏សួរត្រឡប់ទៅវិញតើឯងកំពុងរៀបចំចេញដំណើរទៅណាហ្នឹង?
ខ្ញុំនៅមិនទាន់ដឹងទេ! ខ្ញុំគ្រាន់តែដឹងថា ខ្ញុំនឹងចេញដំណើរទៅកាន់ពិភពដ៏ធំទូលាយ ខ្សែទឹកឆ្លើយ ព្រមទាំងមានកាយវិការកូចត្របាញ់។ បើមិនដឹងអញ្ចឹង ខ្សែទឹកឯងធ្វើដំណើរទៅធ្វើអី? វាជាការប្រឈមនឹងគ្រោះថ្នាក់ទទេៗ ឯងមិនខ្លាចត្រូវគេធ្វើបាបទេឬ? ដុំថ្មដាស់តឿន។



ខ្សែទឹកក៏ប្រាប់ទៅដុំថ្មដោយក្តីក្លាហានខ្លាចដែរ! ប៉ុន្តែខ្ញុំចង់ចេញទៅធ្វើដំណើរផ្សងព្រេងដើម្បីរៀនសូត្រពី
ការរស់នៅ រៀនសូត្រពីបទពិសោធន៏ថ្មីៗ ខ្ញុំគិតថានេះជាការប្រថុយ


ដែលគួរតែសាកល្បងលមើលដែរណា+!​...  គួរឲ្យចង់សាកយ៉ាងម៉េចទៅ? គួរឲ្យខ្លាចទៅវិញទេ! ដុំថ្មឯងសាកគិតទៅមើល! មិនដឹងថាឯងត្រូវទៅជូបប្រទះអ្វីខ្លះនៅខាងមុខ?

អាចមាននរណាលបធ្វើបាបងឯងក៏មាន! ឯងអាចគ្មានឳកាសបានត្រឡប់មកវិញ គ្មានសេចក្តីសុខហេតុអីក៏ឯងមិននៅកន្លែងធ្លាប់នៅ ដូចជាខ្ញុំអញ្ចឹងទៅ? ការរស់នៅកន្លែងធ្លាប់នៅវាមានសុវត្តិភាពជាងកន្លែងដែលមិនធ្លាប់ស្គាល់ទាល់សោះ នោះហើយវាមិនចាំបាច់ត្រូវរៀនស្អីថ្មីៗ មិនចាំបាច់ខ្លាចថាត្រូវជូបប្រទះនូវរឿងអាក្រក់ៗ អ្វីៗក៏ទេដែរ!  ដុំថ្មនិយាយពន្យល់។ ខ្សែទឹកក៏អធិប្បាយបកស្រាយទៅវិញ



ខ្ញុំដឹង! ប៉ុន្តែខ្ញុំមិនចង់បាត់បង់ឳកាសល្អៗ ក្នុងជីវិតទេ! ការពិតទៅខ្លួនខ្ញុំផ្ទាល់ក៏ខ្លាចក្រែងធ្វើដំណើរទៅមុខ អាចជួបប្រទះនូវកំហុសឆ្គង ឬការថ្លោះធ្លោយអាចបរាជ័យ ខ្លាចជួបនឹងអ្វីដែលធ្វើឲ្យខកបំណង
ប៉ុន្តែខ្ញុំក៏មិនព្រមឲ្យការភ័យខ្លាចទាំងនោះក្លាយជាឧបសគ្គរារាំងមិនឲ្យខ្ញុំធ្វើដំណើរទៅមុខនោះដែរ!

តាមចិត្តឯងចុះ! ចំណែកខ្ញុំវិញ ខ្ញុំប្រាកដជាមិនធ្វើដូចឯងទេ!... ខ្ញុំត្រូវការស្ថិរភាពហើយជីវភាពបែបនេះ
គឺមានស្ថិរភាពនិងសុវត្តិភាពល្អប្រសើរទៅហើយ ខ្ញុំមិនចាំបាច់ទៅហក់លោតស្វែងរកឬធ្វើដំណើរទៅ
ណាទៀតនោះទេ ព្រោះខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំមាននិងស្ថានភាពរបស់ខ្ញុំនេះរួចទៅហើយ!


ដុំថ្មនិយាយអះអាង។
ខ្ញុំត្រូវទៅហើយ! លាសិនហើយណា+ …   ខ្សែទឹកបានពោលពាក្យលាចំពោះដុំថ្ម ឯដុំថ្មនៅស្ងៀមមួយកន្លែងសម្លឹងមើលខ្សែទឹកហូរកូចត្របាញ់ទៅខាងមុខដោយក្តីព្រួយបារម្មណ៍


ព្រមទាំងពោលពាក្យជូនពរដែល បង្កប់គំនិតទិទិដ្ឋិនិយមថា  សង្ឃឹមថាឯងនឹងរួចផុតពីគ្រោះភ័យទៅចុះ! ខ្ញុំពិតជាខ្លាចក្រែងសម្លាញ់ឯងជួបប្រទះនឹងរឿងអាក្រក់ខ្លាំងណាស់!
     ឯខ្សែទឹកវិញ ធ្វើដំណើរទៅមុខដោយមិនឈប់ឈរ បានជួបនូវការលំបាកឧបសគ្គជាច្រើន ដូចជា ធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់ស្ទើរតែហួតហែង ឆ្លងកាត់ល្អាតដ៏ងងឹតគួរឲ្យខ្លាច ត្រូវគេទប់ជាប់មួយរយះនៅតាមទ្វារទំនប់ទឹក និងបានជូបប្រទះរឿងរ៉ាវនិងវត្ថុផ្សេងៗជាច្រើន រហូតដល់ដថ្ងៃមួយខ្សែទឹកក៏បានជួបជុំបក្សពួកដែលហូរមកពីគ្រប់ទិសទីនៅក្នុងសមុទ្រមួយម្នាក់ៗ


ក៏រៀបរាប់ពីបទពិសោធន៏របស់ខ្លួនឲ្យគ្នាស្តាប់យ៉ាងសប្បាយរីករាយ។ ឯដុំថ្មដោយសារតែការភ័យខ្លាច


ក្នុងការប្រឈមនឹងវត្ថុថ្មីៗ  ធ្វើឪ្យវាត្រូវនៅស្ងៀមមួយកន្លែងហើយមានស្ថិរភាពតាមដែកវា
ត្រូវការដោយគ្នានឳកាស បានជួបប្រទះនូវអ្វីថ្មីៗសោះឡើយក្រៅពីអ្វីដែលវាជួបប្រទះដដែលៗ
ជារៀងរាល់ថ្ងៃដូចកង្កែបក្នុងអណ្តូងដូច្នោះដែរ។

មានតែមនុស្សដែលបោះជំហានឆ្ពោះទៅមុខប៉ុណ្ណោះទើបមានសិទ្ធិរកឃើញ
បទពិសោធន៏ដែលមានតម្លៃឯអ្នកកំសាកនៅស្ងៀមមិនកម្រើកទោះបីជាមានសុវត្តិភាព
ក៏ពិបាកមែន ប៉ុន្តែគេគ្មានថ្ងៃនឹងបានជួបប្រទះនូវរបស់មានតម្លៃអ្វីឡើយ.  
អត្តបទនេះដកស្រង់ចេញពីសៀវភៅ: www.mindbooks.com.Kh
 









No comments:

Powered by Blogger.