វិធីថែទាំសក់ឲ្យស្រស់ស្អាត

ការដែលអ្នកចង់ឲ្យសក់ ដោយការតែងសក់នោះអាចបំផ្លាញសក់របស់អ្នកដោយមិនដឹងខ្លួន។ ដូច្នេះ គួរថែទាំឲ្យបានល្អ ដើម្បីឲ្យសក់អ្នកស្អាត ភ្លឺរលាង…។
1. កុំប្រើសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ដែលមិនត្រូវតាមសភាពសក់របស់អ្នក: ផលិតផលទាំងនេះ តែងតែបែងចែកតាមប្រភេទរបស់សក់ដូចជា សក់ស្ងួតខូច សក់ខ្លាញ់ ឬសក់ធ្វើពណ៍ នៅពេលជ្រើសរើសផលិតផលតាមសភាពសក់របស់អ្នក នឹងជួយកែបញ្ហាសក់បានត្រូវចំណុចជាង។



2. ពេលកក់សក់: គួរប្រើទឹកក្តៅឧណ្ហៗព្រោះទឹកដែលក្តៅពេក នឹងធ្វើឲ្យស្បែកក្បាលស្ងួត។
3. គួរប្រើក្រែមបន្ទន់សក់ រាល់លើក បន្ទាប់ពីកក់សក់រួច: ដើម្បីឲ្យសក់រឹងមាំ និងភ្លឺរលោង មើលទៅសុខភាពល្អ ព្រោះការកក់សក់តែមួយមុខ នឹងធ្វើឲ្យសក់ស្ងួត បើអ្នកប្រើក្រែមបន្ទន់សក់ កុំភ្លេចលាងជម្រះសក់ ឲ្យបានច្រើនលើកផង ដើម្បីឲ្យជ្រះស្អាត ព្រោះប្រសិនបើនៅមានក្រែមបន្ទន់សក់ នៅសេសសល់លើស្បែក នឹងជាឧបសគ្គក្នុងការតែងម៉ូដសក់ ឬបើមិនចូលចិត្តក្រែមបន្ទន់សក់ អាចជ្រើសប្រើសេរាំុថែសក់ បាញ់ស្រាលៗលើសក់ ដែលសើមតិចៗ បន្ទាប់ពីកក់សក់រួច។

4. ប្រើក្រាសធ្មេញឈាវសិតសក់: ទោះជាសក់របស់អ្នកប្រភេទណាក៏ដោយ នៅពេលប្រើក្រែមបន្ទន់សក់រួចហើយ ត្រូវប្រើក្រាសធ្មេញឈាវសិតឲ្យបានសព្វបរិវេណក្បាល ដើម្បីកុំឲ្យសក់ចំពាក់គ្នា ហើយនៅពេលដែលត្រូវតែងសក់ និងងាយស្រួលតែងសក់បានដោយងាយ។
5. គួរអប់សក់ ១សប្តាហ៏ម្តង: នឹងជួយផ្តល់ជាតិសំណើមដល់សរសៃសក់ មិនឲ្យសក់ស្ងួតខូច។
6. សិតសក់រាល់ព្រឹក: ដើម្បីកម្ចាត់ល្អងធូលីនិងភាពកខ្វក់ និងយកសក់ដែលដាច់ ឬជ្រុះចេញពីក្បាល ព្រមទាំងជំរុញចរន្តឈាមរត់ ដើម្បីការដុះឡើងនៃសរសៃសក់។
7. តិចនិករៀបចំសក់ឲ្យស្អាត: ជាទូទៅ ការរៀបចំសក់ គឺសំដៅលើការផ្លុំសក់ ដែលអ្នកចាំបាច់ត្រូវជ្រើសប្រភេទ និងទំហំរបស់ក្រាស់មួលសិត ឲ្យត្រូវជ្រើសប្រភេទ និងទំហំរបស់ក្រាសមូលសិត
 ឲ្យត្រូវនឹងសក់ផង បើចង់ឲ្យសក់វែងរាបស្មើ និងត្រង់ល្អ គួរជ្រើសប្រើក្រាសមូលទំហំធំបន្តិច។ ប្រសិនបើសក់មិនវែងពេក គួរជ្រើសប្រើក្រាសមូលទំហំធំបន្តិច។ ប្រសិនបើសក់មិនវែងពេក គួរជ្រើសប្រើក្រាសមូលទំហំមធ្យម ដើម្បីឲ្យសក់មើលទៅរាមរលីងល្អ។ ប្រសិនបើជាសក់ខ្លី ក្រាសមូលទំហំតូច នឹងជួយឲ្យសក់ប៉ោងស្អាត។
8. តិចនិចមុនតែងសក់: វែកបែងចែកសក់ជា ២ចំណែក ជាមុនសិន ប្រើតង្កៀមកៀបសក់ដែលមិនទាន់តែង ទុកសិន ដើម្បីភាពមានសណ្តាប់ធ្នាប់។
9. ស្រ្តីដែលចូលចិត្តហែលទឹក: គួរការពារសក់ពីសារធាតុក្លរីន ក្នុងអាងហែលទឹកដោយការពាក់មួកសម្រាប់ការហែលទឹក ប្រសិនបើមិនបានប្រើមួកនោះទេ អ្នកគួរងូងទឹកឲ្យសក់សើមជាមុនសិននឹងជួយបន្ថយការបំផ្លាញសរសៃសក់ ពីសារធាតុក្លរីនក្នុងអាងហែលទឹក។
10. កុំចងសក់តឹងពេក: ប្រសិនបើអ្នចងសក់មិនគួរចងសក់តឹងពេកទេ។ ជាពិសេស ពេលដែលសក់នៅមិនទាន់ស្ងួត ព្រោះនឹងធ្វើឲ្យសក់បែកចុង និងឆាប់ដាច់។
11. គួរទុកសក់ឲ្យស្ងួតតាមធម្មជាតិ: អ្នគួរទុកឲ្យសក់ស្ងួតតាមធម្មជាតិ ដើម្បីរក្សាជាតិសំណើមសល់សក់៕

No comments:

Powered by Blogger.