វិធីតែងមុខ កែសម្រួលចំណុចអន់
ការតែងមុខ ក៏អាចជួយបិទបាំងចំណុចមិនល្អ និងជួយរំលេចចំណុចល្អ ឲ្យកាន់តែលេចធ្លោឡើងបាន… .។
១. ទម្រង់មុខ: ប្រើស្រមោល និងហៃឡៃថ៏រំលេចជាជំនួយ ដូចជា ធ្វើស្រមោលនៅចំហៀងខ្ទង់ច្រមុះ ឲ្យច្រមុះមើលទៅខ្ពស់ និងស្រួចជាងមុន ដោយផាត់ដេញស្រមោលតាំងពីគល់ចិញ្ចីមចុះមកចុងច្រមុះ។
២. ចិញ្ចីម: ដើម្បីឲ្យចិញ្ចីមស្អាត មានទ្រង់ទ្រាយល្អ បើចិញ្ចីមក្រាស់ ឬខ្មៅពេក ត្រូវកោចេញខ្លះ ប៉ុន្តែ បើចិញ្ចីមស្តើង អាចប្រើខ្មៅដៃគូសចិញ្ចីម គូសចុងចិញ្ចីមបន្ថែមសិន មុននឹងផាត់ពណ៍ប្រភេទម្សៅហុយពីលើ។ ប្រសិនបើមានចិញ្ចីមស្រាប់ហើយ គួរផាត់ដោយម្សៅហុយ ដើម្បីមិនឲ្យចិញ្ចីមមើលទៅមុតពេក នឹងធ្វើឲ្យមើលទៅកាច។
៣. ភ្នែក: ផាត់ពណ៍ភ្លឺៗ នៅគល់ភ្នែក និងទួលចិញ្ចើម និងធ្វើឲ្យភ្នែកមើលទៅធំល្អ។ បើចុងភ្នែកធ្លាក់ អាចកែបាន ដោយការគូសរឹមត្របកភ្នែកពណ៍ខ្មៅ ដោយគូសឲ្យចុងខ្សែ ទៅលើបន្តិច។
៤. បបូរមាត់: តែងបបូរមាត់ឲ្យមើលទៅទ្រលុកទ្រលន់ ដោយការគូសរឹមបបូរមាត់ជាមុន ឬលាបក្រែមរលោង ជាជំនួយ ដោយលាបពេញបបូរមាត់ ឬលាបចំពោះកណ្តាលបបូរមាត់ អាស្រ័យលើទម្រង់មាត់របស់មនុស្សម្នាក់ៗ ។
៥. ចង្កា: ការផាត់ស្រមោល នឹងជួយឲ្យចង្កាមើលទៅតូចជាងមុន។ បើចង់ឲ្យចង្កាមើលទៅពេញល្អ គួរហៃឡៃថ៍ នៅកណ្តាលចង្កា ក្រោមបបូរមាត់៕

No comments:
Post a Comment