តិចនិកកម្ចាត់រោមក្លៀក
• កោររោម: ជាវិធីដែលរហ័សទាន់ចិត្តបំផុត រីឯរោមដែលដុះថ្មីៗ ក៏អាចកោរចោលបានភ្លាមៗ គ្រាន់តែអាចត្រូវប្រយ័ត្នភាពមុតស្រួចរបស់ផ្លែឡាមបន្តិច ដើម្បីការពារមិនឲ្យមុត និងរោលក្រហាយស្បែកបរិវេណក្លៀក។
• ដករោម: ប្រើតង្កៀបទាញសរសៃរោម ម្តងមួយៗ ដកដល់គល់ ឫឫសជាវិធីបុរាណដែលងាយស្រួល សន្សំសំចៃ មិនរញ៉េរញ៉ៃ។ ប៉ុន្តែ ចំណុចមិនល្អត្រង់
ថាត្រូវប្រើពេលវេលាដកយូរ ហើយស្បែកក្លៀក អាចក្លាយជារដិបរដុបដូចស្បែកមាន់។
• ប្រើក្រែមកម្ចាត់រោម: មានប្រភេទក្រែមក្តៅ ត្រជាក់ រហូតដល់បន្ទះបិទដែលអាចទិញមកធ្វើខ្លួនឯងនៅផ្ទះ ឫអាចជ្រើសធ្វើនៅហាងស្ប៉ា ដោយការលាបទុកមួយសន្ទុះ តាមពេលដែលកំណត់ ទើបបក ឫជូតដោយក្រណាត់ ឫឧបករណ៏ដែលភ្ជាប់មកជាមួយ ដែលវាជាជំនួយក្នុងការកំចាត់រោមដ៏ល្អ ព្រោះកម្ចាត់ម្តងបានច្រើន និងងាយស្រួល គ្រាន់តេឈឺបន្តិច។
• បាញ់ឡាស៊ែរកម្ចាត់រោម: ជាបច្ចេកវិទ្យាដោយប្រើម៉ាស៊ីនYAG និង IPL បាញ់លើសរសៃរោម ដើម្បីជួយកម្ចាត់ និងបន្ថយបរិមាណរោម ដែលវាបានលទ្ធផលជាក់ច្បាស់ និងសង្កេតភាពប្រែប្រួលបាន គឺរោមក្លៀក អាចស្ដើងជាងមុន អាចមិនដុះ ពេលធ្វើច្រើនដង។ ប៉ុន្តែត្រូវចំណាយច្រើន រួមទាំងអាចមានផលប៉ះពាល់ ដូចជាការរោលក្រហាយ ក្រហម ក្រោយការបាញ់ឡាស៊ែរ៕

 
 
 
 
 
 
 
 
 
 
No comments:
Post a Comment