សម្រស់ក្មេងជាងវ័យដោយអាហារ៥មុខ

មនុស្សគ្រប់រូបមិនថាប្រុសរឺស្រីនោះទេ តែងចង់បានសម្រស់របស់ខ្លួននៅវ័យក្មេង ហើយក៏មានមនុស្សភាគច្រើនបានចំណាយថវិកាជាច្រើនក្នុងការកែខៃ ដើម្បីធ្វើឲ្យសម្រស់នៅតែស្អាត។ ខាងក្រោមនោះមានចំណុចមួយចំនួន ក៏អាចជួយអ្នកឲ្យនៅក្មេងជាងវ័យបានផងដែរ:

1. សូកូឡាខ្មៅ: សូកូឡា មានផ្ទុកនូវជាតិកាកាវយ៉ាងតិច៧០%ដែលជាតិកាកាវនេះ បានផ្ទុកនូវជាតិប្រូតេអីុន និងវីតាមីន B ។ បន្ថែមពីនេះទៅទៀត ប្រសិនបើអ្នកទទួលទានសូកូឡាខ្មៅ ក្នុងបរិមាណទាបជាប្រចាំអាចជួយអ្នកដុតបំផ្លាញជាតិខ្លាញ់នៅក្មុងរាងកាយបានហើយជួយឲ្យសក់ និងស្បែកលូតលាស់បានល្អផងដែរ។

2. ស្ពៃប្រូខូលី: ស្ពៃប្រូខូលីសម្បូរទៅ ដោយជាតិសរសៃ និងជាតិវីតាមីនC ដែលវាមិនត្រឹមតែជួយរក្សាទម្ងន់មិនឲ្យលើសប៉ុណ្ណោះទេ ថែមទាំងជួយប្រចាំងនឹងជំងឺបេះដូងផ្សេងៗផងដែរ។

3. ផ្លែអាវូកាដូរឺប័រ: ផ្លែអាវូកាដូផ្ទុកនូវជាតិវីតាមីនខ្ពស់ ដែលអាចការពារស្បែករបស់អ្នកបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះផ្លែអាវូកាដូនេះ បានជួយថែទាំស្បែករបស់អ្នកឲ្យមើលទៅស្រស់ថ្លា និងក្មេងជាងវ័យបាន។

4. សណ្តែកក្រហម: ចំពោះសណ្តែកក្រហម សម្បូរទៅដោយជាតិសរសៃ និងធាតិប៉ូតាស្យ៉ូម ដែលជួយកាត់បន្ថយកម្រិតជាតិកូឡេស្តេរ៉ល និងកាត់បន្ថយអត្រាកើតជំងឺបេះដូងផងដែរ។

5. ផ្លែប្លូបឺរី: ផ្លែប្លូបឺរីផ្ទុកទៅដោយជាតិវីតាមីនC ដែលជួយឲ្យឈាមរត់ស្រួល។ ជាពិសេសទៀននោះ ផ្លែប្លូបឺរីនេះ ក៏បានផ្ទុកនូវសារធាតុរ៉ែ អាចជួយទប់ស្កាត់នូវភាពចា់ និងជាតិប៉ូតាស្យ៉ូម ជួយប្រចាំងនឹងបញ្ហាហើមប៉ោងផ្សេងៗ៕

No comments:

Powered by Blogger.