ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត ស្ថាបនាឡើងក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ជាប្រាសាទបែបព្រហ្មញ្ញសាសនា សាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ តែក្រោយមកត្រូវបានគេ
ប្រើប្រាស់ ជាទីអារាមផ្នែកព្រះពុទ្ធសាសនាវិញ។ អង្គរវត្តគឺជាគំរូប្រាសាទក្នុងរចនាបថស្ថាបត្យកម្ម
ខ្មែរដ៏រុងរឿងបំផុតនាសម័យមហានគរ ប្រាសាទនេះគឺជានិមិត្តរូបជាតិនៃប្រទេសកម្ពុជា
គេអាចមើលឃើញរូបប្រាសាទនេះក្នុងទម្រង់កំពូលបី នៅលើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រាសាទនេះក៏ជាទីតាំងទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេរបស់ប្រទេសកម្ពុជា។



លក្ខណៈបន្សំគ្នាពីរយ៉ាង យ៉ាងសំខាន់របស់ប្រាសាទមួយនេះ គឺទម្រង់នៃប្រាសាទភ្នំ និងរោងទង។ គេសាងបែបនេះឡើងក្នុងអត្ថន័យតំណាងឲ្យភ្នំព្រះសុមេរុ ជាទីអាស្រ័យរបស់បណ្ដាទេវៈក្នុងទេវ
កថាសាសនាព្រាហ្មណ៍ ដោយមានគូទឹកព័ទ្ធជុំវិញប្រវែងប្រមាណ ៥ គីឡូម៉ែត្រ និងកំពែងខាងក្រៅ
បំផុតប្រវែង ៣.៦ គីឡូម៉ែត្រ។ បន្ទាប់ពីកំពែងខាងក្រៅនេះទៅ គឺកំពែងជាន់ទីពីរដែលមានប្រវែង
សរុប ៨០៤ ម៉ែត្រ ប្រកបទៅដោយរូបចំលាក់ដ៏ប្រណីតនៅលើជញ្ជាំងនៃកំពែងនេះ។ បន្ទាប់មកទៀត គឺមានថែវមួយទៀតរាងកាកបាទ ដែលនៅខាងត្បូងមានដាក់តំកល់ព្រះពុទ្ធរូបជា
ច្រើនអង្គ  គេហៅថា ថែវព្រះពាន់។  រីឯនៅខាងជើងវិញ គឺប្រាសាទគក់ទ្រូង។






ផុតពីទីនេះមក យើងនឹងទៅដល់កំពែងជាន់ទីបី ដែលប្រកបទៅដោយរូបទេពអប្សររាប់ពាន់
ប្រកបទៅដោយទឹកមុខញញឹមយ៉ាងទន់ភ្លន់។ ជាបន្តយើងឡើងទៅកាន់ជាន់ទីពីរទៀត ដើម្បីទស្សនាកំពែងទីបួន។ កំពែងទីបួន គឺជាគ្រឹះនៃប្រាង្គទាំងបួនរបស់ប្រាសាទអង្គរវត្ត
ដ៏ធំស្កឹមស្កៃហើយយើងអាចឡើង ទៅទស្សនាប្រាង្គកំពូលកណ្ដាលនៃប្រាសាទទៀត ដោយឡើងតាមកាំជណ្ដើរនៃកំពែងទីបួនផ្ទាល់ ហើយមានសភាពចោតខ្លាំងបន្តិច។ ប្រាង្គកណ្ដាលនៃប្រាសាទនេះមានកម្ពស់សរុប ៦៥ម៉ែត្រ ដោយគិតចាប់ពីផ្ទៃដីមក។ ចំណុចដែលពិសេសបំផុតរបស់ប្រាសាទអង្គរវត្ត គឺភាពឆ្លុះគ្នានៃកំពូលប្រាសាទដែល
ទាក់ទងនឹងធរណីមាត្រនៃគណិតវិទ្យា។ បើគេមើលទៅប្រាសាទចំពីមុខគេឃើញតែកំពូលបី
លុះត្រាតែមើលពីចំហៀង  ឬពីលើទើបយើងឃើញកំពូលគ្រប់ទាំងប្រាំនៃប្រាសាទ។




អង្គវត្តជាប្រលឹងរបស់ជាតិខ្មែរពិតៗមិនខ្លែងបន្លំទេព្រោះថាខ្មែរជំនាន់ដើមជាអ្នកបង្កើតនូវអង្កវត្ត ​សូមខ្មែរទាំងនាំគ្នាជួយថែរក្សានូវសម្បត្តិរបស់ជាតិខ្មែរ ត្រូវជួយលើកស្ទួយវប្បធម៌របស់ខ្មែរអោយ
មានភាពរីកចំរើនរុងរឿង។ អង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប នគរវត្ដជាស្នាដៃដ៏ធំចម្បងអស្ចារ្យ
របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក
មិនតែប៉ុណ្ណោះ ប្រាសាទនគរវត្ដក៏ជារូបភាពតំណាងប្រទេសជាតិខ្មែរផងដែរ។ នគរវត្ដមានកសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទ មានបណ្តោយ
ប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិស ខាងលិចទៅដល់ប្រាសាទ
កណ្តាលមានប្រវែង២៥០ម  ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម ។


ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប​ មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គ​ ការយូណេស្កូ នៅឆ្នាំ១៩៩២។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ប្រវត្តិវិទូបារាំងលោក ហង់រី មូហូ(Henri Mouhot) នៅឆ្នាំ១៨៦០។ ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម  ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ  ដោយសារតែទំហំដ៏ធំ​ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃ
របស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព 



នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅអមសងខាងផ្លូវ  នៅខាងចុងនៃផ្លូវចូលនោះ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត ។ បន្ទាប់ពី គោបុរៈមកគឺមានផ្លូវមួយដែលមាន
ប្រវែងបណ្តោយ ៣៥០ម៉ែត្រ និង ទទឹង ៩ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគនៅអមសងខាង 
































No comments:

Powered by Blogger.